អក្សរ ក ដល់អក្សរ អ នេះជារបៀបថ្មីមួយដែលវាចេញពីការច្នៃប្រឌិតមួយរបស់ខ្ញុំ។
ក្នុងការដែលបង្កើតវាឡើងគឺស្ថិតក្នុងស្មារតីមួយដែលចង់អភិវឌ្ឍន៍និងអភិរក្សរ។ វាបានបង្កើតក្នុងក្រឡាជ្រុងៗ គូសស្មើរៗគ្នា កម្រាស់ប្រាំដងស្មើរគ្នា ទាំងខាងលើ និងខាងស្តាំ ប៉ុន្តែអក្សរមួយចំនួនមានមាឌធំ ខ្លះមានកម្ពស់ខ្ពស់ផងដែរ ដូចនេះខ្ញុំបានសម្រេចចិត្តដាក់ឲ្យអក្សរខ្ពស់ៗ មានកម្ពស់ស្មើរគ្នា និងដាក់ឲ្យអក្សរមានមាឌធំៗ មានមាឌដូចគ្នាផងដែរ។
ចំណែកឯចំណុចដែលទាក់ទាញនោះគឺ ចំណុចមានបន្ទាត់កោង​និងត្រង់ពីរទ្រួតគ្នា ហើយនេះគឺស្ទីលដែលមើលទៅដូចជាវល្លិដើមឈើ បាទ វាពិតប្រាកដណាស់ ព្រោះខ្ញុំមានបំណងបែបនេះ ហើយវាក៏ជាមូលហេតុដែលអក្សរនេះមានពណ៌ពីរគឺ ប្រផេះ និងបៃតង ដែលនោះគឺតំណាងឲ្យរុក្ខជាតិផងដែរ។ អរគុណ។

Khmer Alphabets
Published:

Khmer Alphabets

Published: